កម្ចីអាជីវកម្ម
ការបង្កើតឬការពង្រីកអាជីវកម្មទាំងខ្នាតតូចបំផុត ទាំងខ្នាតតូចនិងមធ្យម គ្រប់អាជីវករ ពាណិជ្ជករ សេវាករ តែងតែត្រូវការដើមទុន ក្នុងការដំណើរការអាជីវកម្មការវិនិយោគទាំងនោះ។ កម្ចីអាជីវកម្មរបស់ប្រសិទ្ធភាពហា្វយនែន បង្កើតឡើងក្នុងគោលបំណងផ្តល់ប្រភពហិរញ្ញវត្ថុជាលក្ខណៈ ឯកត្តជនយ៉ាងសម្បូរបែប ជូនអតិថិជនក្នុងគោលបំណង បង្កើតមុខរបរថ្មី ឬពង្រីកមុខរបរដែលមានស្រាប់តាមរយៈ តាមទិញស្តុកទំនិញ វត្ថុធាតុដើម ទិញតូប ឬហាងទំនិញ។ល។
កម្ចីកសិកម្ម
កម្ចីកសិកម្មរបស់ប្រសិទ្ធភាពហា្វយនែន បង្កើតឡើងក្នុងគោលបំណង ផ្តល់ប្រភពហិរញ្ញវត្ថុជាលក្ខណៈឯកត្តជន យ៉ាងសម្បូរបែបជូនអតិថិជន ដើម្បីយកទៅទិញជាគ្រាប់ពូជ ការចិញ្ចឹមសត្វ ការនេសាទ ទិញឧបករណ៍ទាក់ទងវិស័យ កសិកម្ម ទិញដី សម្រាប់ធ្វើកសិកម្ម។ល។ កម្ចីសម្រាប់កសិកម្ម ដែលអតិថិជនមានប្រភពចំណូលទៀងទាត់ប្រចាំខែ ពីមុខរបរផ្សេង៖ មន្រ្តីឥណទានគួរស្នើអតិថិជន ឲ្យសងការប្រាក់ និងប្រាក់ដើមរៀងរាល់ខែ។ កម្ចីសម្រាប់កសិកម្ម ដែលអតិថិជនគ្មានប្រភពចំណូលពីមុខរបរផ្សេង៖ អតិថិជនអាចសងការប្រាក់ និងប្រាក់ដើមរៀងរាល់ខែ ឬសងតែការប្រាក់រៀងរាល់ខែ។
កម្ចីអចលទ្រព្យ
កម្ចីអចលនទ្រព្យរបស់ប្រសិទ្ធភាពហា្វយនែន បង្កើតឡើងក្នុងគោលបំណង ផ្តល់ជាប្រភពហិរញ្ញវត្ថុជាលក្ខណៈ ឯកត្តជនយ៉ាងសម្បូរបែប ជូនអតិថិជនដើម្បីយកទៅទិញដីលំនៅដ្ឋាន ទិញផ្ទះ សាងសង់ ឬជួសជុល ឬកែលម្អគេហដ្ឋាន។ល។
កម្ចីសម្ភារប្រើប្រាស់
កម្ចីសម្ភារប្រើប្រាស់របស់ប្រសិទ្ធភាពហា្វយនែន បង្កើតឡើងក្នុងគោលបំណង ផ្តល់ជាប្រភពហិរញ្ញវត្ថុ ជាលក្ខណៈឯកត្តជនយ៉ាងសម្បូរបែប ជូនអតិថិជនដើម្បីយកទៅទិញ សម្ភារប្រើប្រាស់ដូចជា ទូរសព្ទ ទូរទស្សន៍ ម៉ាស៊ីនថតរូប ម៉ាស៊ីនបោកខោអាវ ម៉ាស៊ីនប្រើប្រាស់ផ្សេងៗ។ល។ ចំពោះគោលបំណងសម្រាប់ ព្យាបាលជំងឺធ្វើបុណ្យ និងសងបំណុលគេ យើងមិនផ្តល់ឥណទានជូនឡើយ ទោះបីជាអតិថិជនមានជំនួញ ឬមុខរបរផ្សេងៗ ដែលអាចជាប្រភពចំណូលសម្រាប់សងត្រលប់វិញបានក៏ដោយ។
កម្ចីយានយន្ត
កម្ចីយានយន្តរបស់ប្រសិទ្ធភាពហា្វយនែន បង្កើតឡើងក្នុងគោលបំណង ផ្តល់ជាប្រភពហិរញ្ញវត្ថុជាលក្ខណៈឯកត្តជនយ៉ាងសម្បូរបែប ជូនអតិថិជន ដើម្បីយកទៅ ទិញម៉ូតូ រថយន្ត។ល។
កម្ចីសិក្សាអប់រំ
កម្ចីសិក្សាអប់រំផ្តល់កម្ចីសម្រាប់ក្នុងគោលបំណង បង់ថ្លៃសិក្សាអប់រំការសិក្សាថ្នាក់ឧត្តមសិក្សា ជាតិហិរញ្ញវត្ថុបានបង្កើតឲ្យមានថ្នាក់ឧត្តមសិក្សា ក្រោយឧត្តម-សិក្សា ឬការបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប្រចាំឆ្នាំ ឬប្រចាំឆមាស ឬមួយវគ្គសិក្សា ឬទិញឧបករណ៍សម្ភារទាក់ទងការសិក្សា។ល។
កម្ចីសិក្សា(AIS និងAii)
កម្ចីសិក្សាអប់រំផ្តល់កម្ចីសម្រាប់ក្នុងគោលបំណង បង់ថ្លៃសិក្សាអប់រំការសិក្សាថ្នាក់ឧត្តមសិក្សា ជាតិហិរញ្ញវត្ថុបានបង្កើតឲ្យមានថ្នាក់ឧត្តមសិក្សា ក្រោយឧត្តម-សិក្សា ឬការបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប្រចាំឆ្នាំ ឬប្រចាំឆមាស ឬមួយវគ្គសិក្សា ឬទិញឧបករណ៍សម្ភារទាក់ទងការសិក្សា។ល។