អតិថិជន

សេន ស្រីមាចអ្នកលក់ធូប

អ្នកស្រី សេន ស្រីមាច មានអាយុ ៣២ឆ្នាំ រស់នៅភូមិបាទី ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ គាត់​មាន​មុខ​របរ​ជា​អ្នក​បោះដុំ​ធូប និង​លក់​រាយ​ធូប។ គាត់​ទទួល​បាន​ប្រាក់​កម្ចី​ពី​ប្រសិទ្ធភាព​ហ្វាយនែន ចំនួន ១០.០០០ ដុល្លារ​អាមេរិក​ ក្នុង​គោល​បំណង​យក​ទៅ​ពង្រីក​មុខ​របរ។ មុន​ពេល​ទទួល​ប្រាក់​កម្ចី​ពី​ប្រសិទ្ធភាព​ហ្វាយ​នែន អ្នកស្រី​អាច​រក​ប្រាក់​ចំណូល​បាន​តិច​តួច​ពី​​ផលរបរ​របស់​អ្នកស្រី ​ហើយ​មាន​អតិ​ថិជន​តិច និង​មិន​មាន​ឡាន​ដើម្បី​ដឹក​ជញ្ជូន​ធូប​ទៅ​លក់​ឲ្យ​ម៉ូយ​របស់​គាត់​ទាន់​ពេល​វេលា។ នៅ​កំឡុង​ពេល​នោះ​ អ្នកស្រី​មាន​ការ​លំបាក​ក្នុង​ការ​ដឹក​ធូប​ទៅ​ឲ្យ​ម៉ូយ​របស់​អ្នកស្រីដែល នៅផ្លូវឆ្ងាយ​រឺ​នៅ​តាម​បណ្តា​ខេត្ត​នានា។ បន្ទាប់​ពី​ទទួល​បាន​ប្រាក់​កម្ចីពី​ប្រសិទ្ធ​ភាព​ហ្វាយ​នែន អ្នកស្រី​អាច​រក​ចំណូល​បាន​ច្រើន​ជាង​មុន​ ហើយ​នឹង​មាន​អតិថិ​ជន​ច្រើន​ជាង​មុន​ផង​ដែរ ​ព្រម​ទាំងមាន​ឡាន១​គ្រឿង​ដែល​បង្ក​ភាព​ងាយ​ស្រួល​ដល់​អ្នកស្រី ក្នុង​ការ​ដឹក​ជញ្ជូន​ធូប​ទៅ​ដាក់​ឲ្យម៉ូយ​តាម​ទីកន្លែង​ឆ្ងាយៗ​ទាន់​ពេល​វេលា។ លើស​​ពីនេះ​ទៅ​ទៀត អ្នកស្រី​ក៏​បាន​ជួស​ជុល​ផ្ទះ​របស់​អ្នកស្រី​បាន​ធំ​ជាង​មុន។ អ្នកស្រី​ក៏​បាន​អរគុណ​ដល់​ប្រសិទ្ធ​ភាព​ហ្វាយ​នែន​ ដែល​បាន​ផ្តល់​កម្ចី​ដល់​អ្នកស្រី។ ប្រសិន​បើ​មិន​បាន​ទទួល​ប្រាក់​កម្ចី​ពី​ប្រសិទ្ធ​ភាព​ហ្វាយ​នែន អ្នកស្រី​មិន​មាន​អ្វីៗ​ដូច​មាន​សព្វថ្ងៃ​នេះទេ។

ម៉ៅ បូរអ្នកលក់បន្លែ

លោក ម៉ៅ បូរ មានអាយុ ៥៥ឆ្នាំ រស់នៅភូមិតានុង ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ គាត់​មាន​មុខរបរ​ជា​អ្នក​ដាំ​បន្លែ ​ហើយ​​មុន​ពេល​ទទួល​បាន​ប្រាក់កម្ចី​ពី​ប្រសិទ្ធភាព​ហ្វាយ​នែន ភីអិលស៊ី ចំនួន ១០.០០០ ដុល្លារអាមេរិក គាត់​មាន​ការ​លំបាក ដើម្បី​ស្រោច​ទឹក​ដាក់​ដំណាំ​របស់​គាត់ ហើយ​ចំណាយ​ពេល​ច្រើន និង​ប្រើ​កំលាំង​ច្រើន។ កំឡុងពេលនោះ គាត់​មាន​ផ្ទះ​តូច និង​ពិបាក​ក្នុង​ការ​រស់នៅ​ជា​ពិសេស​គឺ​ក្នុង​រដូវ​វស្សា។ បន្ទាប់ពី​បាន​ទទួល​ប្រាក់​កម្ចី​ពី​ប្រសិទ្ធ​ភាព​ហ្វាយ​នែន គាត់​បាន​ទិញ​ម៉ាស៊ីន​១គ្រឿង​​ដើម្បី​បូម​ទឹក​ស្រោច​ដំណាំ​របស់​គាត់​ ដែល​ធ្វើ​ឲ្យ​គាត់​ចំណេញ​ពេល​វេលា​ច្រើន​ក្នុង​ការ​ធ្វើ​ការ​ងារ​ផ្សេងៗ​ទៀត។ ពេលបច្ចុប្បន្ន គាត់​បាន​សាង​សង់​ផ្ទះថ្មី១ខ្នង ហើយ​អាច​រក​ចំណូល​បាន​ច្រើន​ជាង​មុន។  គាត់​បាន​កោត​សសើរ​ដល់​បុគ្គលិក​របស់​ប្រសិទ្ធ​ភាព​ហ្វាយ​នែន ដែល​មាន​ភាព​រួស​រាយរាក់​ទាក់ និង​បម្រើ​សេវា​កម្ម​ប្រាក់​កម្ចី​បាន​រហ័ស​ទៅ​ដល់​គាត់​ និង​អតិថិជន​ផ្សេងៗ​ទៀត​នៅ​ក្នុង​ភូមិ​ឃុំ​ជាមួយ​​គាត់។ ជាចុងក្រោយ គាត់​ក៏បាន​ថ្លែង​អំណរ​គុណ​ដល់​ប្រសិទ្ធ​ភាព​ហ្វាយ​នែន​ ដែល​ជួយ​ឲ្យ​គ្រួសារ​គាត់​អាច​ឆ្លងផុត​ពី​ទុក​លំបាក និងភាពក្រីក្រ។