លោក ឃុន ដាវុធ
អគ្គនាយកស្តីទី
បច្ចុប្បន្ន លោក ឃុន ដាវុធ មានតួនាទីជា អគ្គនាយកស្ដីទី ។ លោកបានចាប់ផ្តើមការងារជាមួយគ្រឹះស្ថាន ប្រសិទ្ធភាព តាំងពីឆ្នាំ២០២១។ លោកបានបញ្ចប់បរិញ្ញាបត្រផ្នែគណនេយ្យ និងអនុបណ្ឌិតផ្នែកធនាគារ និងហិរញ្ញវត្ថុ។ លោកមានបទពិសោធជិត២០ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ លោកមានបទពិសោធលើការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងសាខា និងការគ្រប់គ្រងគណនេយ្យសាខា លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលបីខែលើបទប្បញ្ញត្តិ និងការប្រតិបត្តិតាមដែលទទួលស្គាល់ដោយធនាគារជាតិ នៃ កម្ពុជាផងដែរ។
លោក ឯក ណារិទ្ធ
ប្រធាននាយកដ្ឋានហានិភ័យ និងដោះស្រាយបំណុល
លោក ឯក ណារិទ្ធ បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្ម និងបរិញ្ញាបត្រផ្នែកលក់ និងទីផ្សារ។ លោកបានចាប់ផ្តើមការងារជាមួយគ្រឹះស្ថាន ប្រសិទ្ធភាព តាំងពីឆ្នាំ២០២២។ លោកមានបទពិសោធជិត២០ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា។ លោកក៏បានបានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាក្នុងស្រុកផ្សេងៗ លើវគ្គទាក់ទងនឹងការគ្រប់គ្រងស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារ ការគ្រប់គ្រងហានិភ័យឥណទាន គ្រូបង្គោលបណ្តុះបណ្តាលបុគ្គលិក ការគ្រប់គ្រងសាខា ជំនាញលក់ ការគ្រប់គ្រងប្រតិបត្តិការអាជីវកម្មខ្នាតតូច និងមធ្យមវាយតម្លៃវត្ថុបញ្ចាំ និងភាពជាអ្នកដឹកនាំ។
លោក ឆយ វ៉ាន់ដេត
ប្រធាននាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល
លោក ឆយ វ៉ាន់ដេត បានចូលបម្រើការងារជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១ មានតួនាទីជាប្រធានផ្នែកធនធានមនុស្សនិងរដ្ឋបាល ក្នុងឆ្នាំ២០២៣លោកបានផ្លាស់ប្តូរតួនាទីជាប្រធាននាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល។ លោកបានបញ្ចប់បរិញ្ញាបត្រផ្នែកគណនេយ្យ លោកមានបទពិសោធជិត២០ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ លោកបានធ្លាប់បានបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនគ្រឹះស្ថាន។ លោកមានបទពិសោធ ក្នុងការគ្រប់គ្រងធនធានមនុស្សជាច្រើនឆ្នាំ។ លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលា ជាច្រើនដែលពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានមនុស្ស។
លោក លី គឹមងន
ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង
លោក លី គឹមងន បានចូលបម្រើការងារជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី នៅក្នុងឆ្នាំ២០២២ តួនាទីជា ប្រធានផ្នែកសវនកម្មផ្ទៃក្នុង។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញធនាគារ និងហិរញ្ញវត្ថុ។ មុនពេលចូលបម្រើការងារនៅគ្រឹះស្ថានប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី លោកមានបទពិសោធជាង១១ឆ្នាំ ទាក់ទងការងារផ្នែកសវនកម្មផ្ទៃក្នុង គណនេយ្យករ មន្រ្តីឥណទាន ធនធានមនុស្ស និងរដ្ឋបាល(ទាំងវិស័យមីក្រូហិរញ្ញវត្ថុ វិស័យអចលនទ្រព្យ វិស័យអប់រំ និងវិស័យកសិកម្ម)។ លោកបានចូលរួមវគ្គ បណ្តុះបណ្តាលជាច្រើនទាក់ទងផ្នែកសវនកម្ម និងគ្រប់គ្រងហានិភ័យ។
លោក គាត សុខគីម
ប្រធានផ្នែកឥណទាន
លោក គាត សុខគីម បានចូលបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី នៅដើមឆ្នាំ២០២៣ ក្នុងតួនាទីជាប្រធានផ្នែកឥណទាន។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញព័ត៌មានវិទ្យា។ លោកមានបទពិសោធការងារច្រើនជាង១០ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ រួមមាន៖ ការគ្រប់គ្រងហានិភ័យឥណទាន ជាគ្រូបង្គោលបណ្តុះបណ្តាលបុគ្គលិក ការគ្រប់គ្រងសាខា ជំនាញលក់ ការគ្រប់គ្រងប្រតិបត្តិការអាជីវកម្ម ការវាយតម្លៃវត្ថុបញ្ចាំ និងភាពជាអ្នកដឹកនាំ។ លើសពីនេះទៀតលោកក៏បានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនពាក់ព័ន្ធទាក់ទងនឹងការគ្រប់គ្រងស្ថាប័នក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារផងដែរ។
កញ្ញា សី ធីតា
ប្រធានផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ
កញ្ញា សី ធីតា មានតួនាទីជាប្រធានគណនេយ្យហិរញ្ញវត្ថុ។ កញ្ញាបានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី តាំងពីឆ្នាំ២០១៤ ដែលមានតួនាទីជាជំនួយការបេឡាធិការ ប្រចាំសាខារាជធានីភ្នំពេញ។ ដោយការខិតខំប្រឹងប្រែងកញ្ញាបានផ្លាស់ប្តូរតួនាទីជាច្រើនក្នុងគ្រឹះស្ថានប្រសិទ្ធភាព ហ្វាយនែន។ កញ្ញាបានបញ្ចប់ថ្នាក់បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ ហើយបានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនដែលទាក់ទង និងវិស័យធនាគារ និងហិរញ្ញវត្ថុ។
អ្នកស្រី យឹម ស្រីឡុង
មន្រ្តីហានិភ័យនិងប្រតិបត្តិជាន់ខ្ពស់
អ្នកស្រី យឹម ស្រីឡុង បានចូលបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី ជាមន្រ្តីហានិភ័យ និងប្រតិបត្តិតាមជាន់ខ្ពស់ នៅដើមខែកញ្ញា ឆ្នាំ២០២០ អ្នកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញធនាគារ និងហិរញ្ញវត្ថុ។ អ្នកស្រី មានបទពិសោធជាង ៧ឆ្នាំ ផ្នែកប្រតិបត្តិតាមក្នុងវិស័យហិរញ្ញវត្ថុ។ អ្នកស្រីទទួលបានវិញ្ញាបនបត្រ
បទប្បញ្ញត្តិ និងការប្រតិបត្តិតាមដែលទទួលស្គាល់ដោយធនាគារជាតិនៃកម្ពុជា ព្រមទាំងបានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនដែលទាក់ទងនិងវិស័យធនាគារ និងហិរញ្ញវត្ថុ។
លោក ទិត្យ ប៊ុនធឿន
ប្រធានសាខាស្រុកបាទី
លោក ទិត ប៊ុនធឿន ភេទ ប្រុស អាយុ ២៧ឆ្នាំ លោកបានចូលបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រសិទ្ធភាព ហ្វានែន ភីអិលស៊ី ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ មានតួនាទីជាប្រធានសាខា នៅសាខាស្រុកបាទី។ លោកបាននិងកំពុងសិក្សាថ្នាក់បរិញ្ញាប័ត្រ ជំនាញ គណិតវិទ្យា នៅសាកលវិទ្យាល័យ អង្គរខេរា។ លោកមានបទពិសោធន៍ជាង៨ឆ្នាំ ក្នុងវិស័យធនាគារ ដែលមានតួនាទីដូចជា៖ មន្រ្តីឥណទាន មន្រ្ដីឥណទានជាន់ខ្ពស់ អនុប្រធានសាខា និងជានាយកសាខា។
លោក សែម សុផានិត
ប្រធានសាខាស្រុកជើងព្រៃ
លោក សែម សុផានិត កើតនៅឆ្នាំ១៩៩៤ លោកបានចូលបម្រើការងារជាមួយគ្រឹះស្ថានប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី ដើមឆ្នាំ២០២៣ ដែលមានតួនាទីជាប្រធាននាយកសាខា ប្រចាំសាខាស្រុកជើងព្រៃ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញហិរញ្ញវត្ដុ និងធនាគារ នៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ក្នុងឆ្នាំ២០១៦។ លោកមានបទពិសោធន៍ជាង៧ឆ្នាំ ក្នុងវិស័យធនាគារ ដែលមានតួនាទីដូចជា៖ មន្រ្តីឥណទាន ប្រធានមន្រ្តីឥណទាន ប្រធានអនុសាខា និងជានាយកសាខា។
លោក ឃុន សុវណ្ណដារ៉ា
ប្រធានសាខារាជធានីភ្នំពេញ
លោក ឃុន សុវណ្ណដារ៉ា ភេទ ប្រុស អាយុ ៣៥ឆ្នាំ លោកបានចូលបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រសិទ្ធភាព ហ្វានែន ភីអិលស៊ី ចាប់តាំងពីខែធ្នូ ឆ្នាំ២០២២ មានតួនាទីជាប្រធានសាខា នៅសាខារាជធានីភ្នំពេញ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ជំនាញ ធនាគារនិងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅក្នុងឆ្នាំ២០១២។ លោកមានបទពិសោធន៍ជាង៨ឆ្នាំ ក្នុងវិស័យធនាគារ ដែលមានតួនាទីដូចជា៖ មន្រ្តីឥណទាន ប្រធានមន្រ្តីឥណទាន ប្រធានអនុសាខា និងជានាយកសាខា។
លោក ផុន សុខហេង
ប្រធានសាខាខេត្តកំពង់ស្ពឺ
លោក គ្រួច ពិសិទ្ធ កើតនៅឆ្នាំ១៩៨៧ លោកបានចូលបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រសិទ្ធភាព ហ្វានែន ភីអិលស៊ី ចាប់តាំងពីខែធ្នូ ឆ្នាំ២០២២ មានតួនាទីជាប្រធានសាខា នៅសាខាខេត្តកំពង់ស្ពឺ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រជំនាញផ្នែកគ្រប់គ្រង នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅក្នុងឆ្នាំ២០១១។ លោកមានបទពិសោធន៍ជាង៩ឆ្នាំ ក្នុងវិស័យធនាគារ ដែលមានតួនាទីដូចជា៖ ជាមន្រ្តីបម្រើអតិថិជន មន្រ្តីឥណទាន ប្រធានមន្រ្តីឥណទាន ប្រធានអនុសាខា និងជានាយកសាខា ប្រធានដោះស្រាយបំណុល។