ប្រសិទ្ធភាពហ្វាយនែន
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន ប្រសិទ្ធភាពម៉ាយក្រូហ្វាយនែន ម.ក ចាប់ផ្តើមពីអង្គការក្រៅរដ្ឋាភិបាលមួយ ឈ្មោះថា អង្គការប្រជាជាតិហិរញ្ញវត្ថុ ដែលមានច្បាប់អនុញ្ញាតពីក្រសួងមហាផ្ទៃ ១៤៣១សជណ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៣ និងទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន ពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ក្នុងគោលបំណងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងសំដៅគាំទ្រដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងសហគមន៍ក្រីក្រទូទាំងព្រះរាជាណាចក្រកម្ពុជា។
-
២០០៥
ប្រជាជាតិហិរញ្ញវត្ថុ
ប្រជាជាតិហិរញ្ញវត្ថុ បានចាប់បដិសន្ធិនៅក្នុងឆ្នាំ ២០០៥ ក្នុងគោលបំណងផ្តល់ប្រាក់កម្ចីឥតការប្រាក់ ដល់បុគ្គលិក សិស្សានុសិស្ស និងប្រជាពលរដ្ឋទីទ័លក្រ និងប្រជាជនគ្រប់ ស្រទាប់វណ្ណៈកំពុងជួបការលំបាក។ ប្រជាជាតិហិរញ្ញវត្ថុ បានផ្តល់ប្រាក់កម្ចី ជាង ៣,០០០,០០០ដុល្លារ (បីលាន-ដុល្លារ) ជូនដល់បុគ្គលិ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចាប់តាំងពីមូលនិធិមួយនេះបានដំណើរការ។
-
២០១៣
ដើម្បីសម្រេចទស្សនៈវិស័យរបស់ខ្លួន
ដើម្បីសម្រេចទស្សនៈវិស័យរបស់ខ្លួន ”ធ្វើឲ្យជីវិតកាន់តែប្រសើរឡើង ” ប្រជាជាតិហិរញ្ញវត្ថុ បានធ្វើកំណែទម្រង់ទៅជាអង្គការហិរញ្ញវត្ថុវិញនៅក្នុងឆ្នាំ២០១៣ ដែលផ្តល់ ប្រាក់កម្ចីជាមួយការប្រាក់ទាប ជូនដល់សាធារណជនគ្រប់ស្រទាប់វណ្ណៈ ដើម្បីរក្សា ឲ្យបាននូវនិរន្តភាពរបស់ខួន ហើយ នាពេលបច្ចុប្បន្ននេះ ប្រជាជាតិហិរញ្ញវត្ថុ ជាអង្គភាពដាច់ដោយឡែក ពីមូលនិធិម៉េងលី ជេ. គួច។
ប្រជាជាតិហិរញ្ញវត្ថុ បានសន្យា ធ្វើការជាគ្រឹះស្ថានហិរញ្ញវត្ថុរឹងមាំ ក្នុងការផ្តល់ ប្រាក់កម្ចី ដើម្បីបង្កើតឱកាសធ្វើឲ្យ ប្រជាជន មាន ជីវភាពធូរធារ និង ចម្រើនលូតលាស់ ជាចលករមួយ ចូលរួមអភិវឌ្ឍប្រទេសកម្ពុជា។ ប្រជាជាតិហិរញ្ញវត្ថុប្រកាន់ភ្ជាប់នូវ គោលការណ៍នៃភាពស្មើគ្នាក្នុងឱកាសការងារ និងសមត្ថភាពការងារ។