នៅថ្ងៃសៅរ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២៣ គ្រឹះស្ថានប្រសិទ្ធភាព ហ្វាយនែន បានរៀបចំវគ្គបណ្តុះបណ្តាលផ្ទៃក្នុង
- September 11, 2023
- Posted by: admin
- Category: កិច្ចប្រជុំ
No Comments
នៅថ្ងៃសៅរ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២៣ គ្រឹះស្ថានប្រសិទ្ធភាព ហ្វាយនែន បានរៀបចំវគ្គបណ្តុះបណ្តាលផ្ទៃក្នុង ដែលមានទីតាំងស្ថិតនៅទីស្នាក់ការកណ្ដាល ក្រោមប្រធានបទដូចជា ៖
– គោលការណ៍ធនធានមនុស្ស
– មុខងារ និងក្រមសីលធម៌របស់សវនកម្មផ្ទៃក្នង
– លក្ខណៈសម្បត្តិរបស់បុគ្គលិកល្អ
– ការវាយតម្លៃឥណទាន
– នីតិវិធីគ្រប់គ្រងបំណុលយឺតយ៉ាវ និងបំណុលលុបចេញពីបញ្ជី
– នីតិវិធីគ្រប់គ្រងទ្រព្យធានា
– នីតិវីធីគ្រប់គ្រង និងការប្រើប្រាស់ប័ណ្ណបង់ប្រាក់
ព្រមទាំងមានការប្រគល់វិញ្ញាបនបត្រទៅដល់បុគ្គលិកដែលបានចូលរួម និងបញ្ចប់ដោយជោគជ័យនៃវគ្គបណ្ដុះបណ្ដាលផ្ទៃក្នុងនេះផងដែរ ។ វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ដើម្បីពង្រឹងចំណេះដឹង សមត្ថភាព នឹងការអនុវត្តឱ្យបានត្រឹមត្រូវទៅតាមគោលការណ៍ថ្មីរបស់គ្រឹះស្ថាន ហើយក៏មានការពិសារអាហារសាមគ្គីជុំគ្នា ប្រកបដោយក្ដីសោមនស្សរីករាយផងដែរ ។