នៅថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០២៣ គ្រឹះស្ថានប្រសិទ្ធភាព ហ្វាយនែន បានរៀបចំវគ្គបណ្តុះបណ្តាលផ្ទៃក្នុង

នៅថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០២៣ គ្រឹះស្ថានប្រសិទ្ធភាព ហ្វាយនែន បានរៀបចំវគ្គបណ្តុះបណ្តាលដែលស្ថិតនៅទីស្នាក់ការកណ្ដាលក្រោមប្រធានបទដូចជាគោលការណ៍ធនធានមនុស្ស ការប្រឆាំងការសម្អាតប្រាក់​ និងហិរញ្ញប្បទានភេរវកម្ម នីតិវិធីឥណទាន សន្តតិកម្ម និងជំនួយស្មារតីផ្នែកច្បាប់ផ្សេងៗ ហើយនឹងមានការប្រគល់វិញ្ញាបនបត្រទៅដល់បុគ្គលិកដែលសម្រចបានជោគជ័យគ្រប់តាមផែនការផងដែរ ។ វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ដើម្បីពង្រឹងចំណេះដឹង សមត្ថភាព នឹងការអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ឥណទានថ្មីរបស់គ្រឹះស្ថាន ហើយក៏មានការពិសារអាហារសាមគ្គីជុំគ្នា ប្រកបដោយក្ដីសោមនស្សរីករាយ ។

ព័ត៌មានលំអិត

  • អាគារលេខ ១៣២ ផ្លូវ ១៩៣ កែង ៣៨៨
    សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
  • +៨៥៥ ២៣ ៩៧០ ០០០/២៣ ៩៥៥ ៥៥៦