កាលពីព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី (PF) ពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីភាពជាដៃគូសហការរបស់ខ្លួនជាមួយ វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ(IFA)
- November 05, 2024
- Posted by: admin
- Category: Business plans, Meeting, កិច្ចប្រជុំ, ផែនការអាជីវកម្ម
No Comments
(រាជធានីភ្នំពេញ)៖កាលពីព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី (PF) ពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីភាពជាដៃគូសហការរបស់ខ្លួនជាមួយ វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ(IFA) នៅក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ក្នុងការផ្តល់ឥណទានសិក្សាអប់រំជាមួយ វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ ក្នុងអត្រាការប្រាក់ទាប ចំពោះគ្រប់បណ្តានិស្សិតទាំងអស់ កិច្ចសហការនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់ លោក ឃុន ដាវុធ អគ្គនាយកស្ដីទី នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី(PF) និងលោក ប៊ុន សុន្ទរង្គ នាយក នៃវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ៕