កាលពីថ្ងៃសៅរ៍ ទី០២ ខែមីនា ឆ្នាំ២០២៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន បានរៀបចំវគ្គបណ្តុះបណ្តាលផ្ទៃក្នុង...

កាលពីថ្ងៃសៅរ៍ ទី០២ ខែមីនា ឆ្នាំ២០២៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន បានរៀបចំវគ្គបណ្តុះបណ្តាលផ្ទៃក្នុង ដែលមានទីតាំងស្ថិតនៅទីស្នាក់ការកណ្ដាល ក្រោមប្រធានបទដូចជា៖
១) បទប្បញ្ញត្តិ និងនីតិវិធី នៃការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
២) ការស្វែងយល់នៃការគៃបន្លំ
៣) ផលិតភាពការងាររបស់មន្ត្រីឥណទាន
៤) ការវាយតម្លៃទ្រព្យធានា
៥) ជំនាញផ្នែកលក់
វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពីថ្នាក់គ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ ដើម្បីពង្រឹងចំណេះដឹង សមត្ថភាព និងធានាការអនុវត្តឱ្យបានត្រឹមត្រូវទៅតាមគោលការណ៍ថ្មីៗ របស់គ្រឹះស្ថាន។ នៅពេលបញ្ចប់វគ្គថ្នាក់គ្រប់គ្រងបានផ្តល់វិញ្ញាបនបត្រដល់សិក្ខាកាមទាំងអស់ និងបានថតរូបទុកជាអនុស្សាវរីយ៍ ព្រមទាំងមានការរៀបចំអាហារសាមគ្គីជុំគ្នា ពេលល្ងាច ប្រកបដោយក្ដីសោមនស្សរីករាយក្រៃលែង៕

ព័ត៌មានលំអិត

  • អាគារលេខ ១៣២ ផ្លូវ ១៩៣ កែង ៣៨៨
    សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
  • +៨៥៥ ២៣ ៩៧០ ០០០/២៣ ៩៥៥ ៥៥៦