«គណៈគ្រប់គ្រងនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី បានចូលរួមប្រគល់ប័ណ្ណសរសើរជូនចំពោះមន្រ្តីឥណទានជាន់ខ្ពស់ និងមន្រ្តីឥណទាន ដែលមានស្នាដៃខ្ពស់ និងខិតខំប្រឹងប្រែងក្នុងការបញ្ចេញកម្ចីបានច្រើន និងបញ្ចេញកម្ចីឱ្យអតិថិជនថ្មីបានច្រើន ក្នុងឆមាសទី១ ប្រចាំ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី នៅសាខាស្រុកបាទី សាខាភ្នំពេញ និងសាខាស្រុកជើងព្រៃ៕